សូមប្រយ័ត្ន! មិនមែនឱ្យតែបានរង្វាន់ឬទទួលលាភសំណាង ចេះតែចុងតំណលីងរបស់គេនោះទេ

ថ្មីៗនេះមានតំណលីងគ្រោះថ្នាក់មួយ ដែលយកប្រ៊ែនក្រុមហ៊ុនល្បីមកបញ្ឆោត ត្រូវបានចែកចាយពាសពេញបណ្ដាញសង្គមពីមួយទៅមួយ ឬតាមគ្រុបឆាតជាដើម ជាថ្នូរនឹងរង្វាន់ឬលាភសក្ការៈ តម្រូវឱ្យគេចែករំលែកបន្តគ្នាឱ្យបានច្រើន។ យោងតាមការធ្វើតេស យើងស្គេនឃើញថា តំណងលីងនោះផ្ទុកនូវកូដគ្រោះថ្នាក់ (Phishing) ប្រភេទការវាយប្រហារដោយស្ទូចយកគណនី ឬលួចព័ត៌មានរបស់អ្នកប្រើប្រាស់ដែលមិនប្រុងប្រយ័ត្ន។ ចំពោះក្រុមហ៊ុនដែលជាម្ចាស់ប្រ៊ែនផ្ទាល់ ក៏បានចេញបកស្រាយដែលថា តំណលីងនោះត្រូវបានជនខិលខូចបន្លំប៉ុណ្ណោះ។ ដូចនេះ ចំពោះបងប្អូនដែលបានឆ្លងកាត់បញ្ហានេះ ឬមិនបាន គប្បីប្រប្រយ័ត្នមុនចុចតំណលីងអ្វីមួយដែលមិនស្គាល់ ឬគ្មានប្រភពច្បាស់លាស់ ឬកុំចែកចាយបន្ត ព្រោះអ្នកអាចជាជនរងគ្រោះព្រោះការចែកចាយទៅកាន់អ្នកដទៃ ឬគ្រោះថ្នាក់ខ្លួនឯងដែលអាចបាត់បង់ទិន្នន័យឬព័ត៌មានផ្ទាល់ខ្លួន ដែលឈានដល់ការគ្រោះថ្នាក់ផ្សេងៗជាច្រើនទៀត៕